khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ និងលោកជំទាវ ថាក់ ឡានី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន-ជំនួយការស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្គារ និងឃុំក្ដុលសែនជ័យ 
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ថាក់ ឡានី សមាជិកា ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន-ជំនួយការស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្គារ និងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកស្រីសមាជិកាក្រុមប្រឹក្សាស្រុក សរុបចំនួន២៥នាក់ ក្នុងគោលបំណង៖
    ១-ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខ ទុក្ខ និងថ្លែងអំណរគុណពីសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី ១ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ កន្លងមក។ ២-សិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម កង្វល់ ដំ ណោះស្រាយ និងទិសដៅបន្តរបស់ឃុំទាំង២។
    ៣-ជម្រាបជូនពីសមិទ្ធផល១ឆ្នាំដើមអាណត្តិរបស់រាជរដ្ឋាភិបាលយើង និងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA ។ ចុងបញ្ចប់កម្មវិធី បានឧបត្ថម្ភអាហារសម្រន់ និងថវិកាសម្រាប់សោហ៊ុយធ្វើដំណើរដល់អ្នកចូលរួម និងបានបន្តដំណើរទៅពិនិត្យសាលាឃុំក្រាំងស្គារថ្មី ពិនិត្យសាលាឃុំក្ដុលសែនជ័យ ពិនិត្យរមណីយដ្ឋានទេសចរធម្មជាតិ “ទឹកធ្លាក់ស្រែអំពិល “ក្នុងឃុំក្ដុលសែនជ័យ ដែលគ្រប់គ្រងដោយសហគមន៍ក្នុងមូលដ្ឋាន ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី